1. ខ្លឹមសារសង្ខេប
2. អ្នកដែលត្រូវប្រឡង
3. រយៈពេលដែលត្រូវការ
4. ការត្រៀម
- សូមអ្នកបោះពុម្ពចេញនូវក្រដាសចម្លើយ(PDF)
2. សូមអ្នកសរសេរចូលនូវ លេខសម្គាល់អ្នកហាត់ការ ប្រទេស និង ឈ្មោះ ស្ថាប័នស្ថិតនៅ
3. អ្នកនឹងទទួលការប្រឡងដោយស្ដាប់សម្លេងក្នុងទម្រង់ជាmp3
ដែលបានដាក់បង្ហាញជាសាធារណៈនៅលើគេហទំព័ររបស់AOTS។
សូមអ្នកត្រៀមអោយមានទូរស័ព្ទទំនើបឬកុំព្យូទ័រផ្ទាល់ខ្លួនដែលអាចស្ដាប់សម្លេងបាន។
5. ការចាប់ផ្ដើមការប្រឡង
- ស្តាប់សំលេងនៅខាងក្រោមហើយសរសេរចម្លើយរបស់អ្នកនៅលើសន្លឹកចម្លើយ។
2. ក្រោយពេលបញ្ចប់ សូមអ្នកប្រើម៉ាស៊ីនថតដើម្បីថតរូបភាពនៃក្រដាសចម្លើយ ឬ ស្កេនជាឯកសារ
រួចផ្ញើមកកាន់អាសយដ្ឋានខាងក្រោម។
សូមអ្នកជ្រើសរើសទម្រង់ឯកសារជា PDF ឬ jpg។
សូមអ្នករក្សាទំហំឯកសារអោយស្ថិតនៅ1MBចុះក្រោមតាមដែលអាចធ្វើទៅបាន។
គោលដៅផ្ញើឯកសារ:
3. នៅថ្ងៃក្រោយបន្ទាប់ពីនោះ
យើងនឹងផ្ញើលទ្ធផលនៃការដាក់ពិន្ទុទៅកាន់អ្នកហាត់ការនិងអ្នកទទួលបន្ទុកនៅសហគ្រាសទទួល។
◇ ករណីប្រឡងជាប់
សូមអ្នកបន្តការសិក្សាភាសាជប៉ុន ដោយយោងទៅតាមសេចក្ដីណែនាំអំពីការសិក្សា។
តាមរយៈការសិក្សាទុកជាមុននៅមុនពេលទៅប្រទេសជប៉ុន
យើងអាចអនុវត្តវគ្គបណ្ដុះបណ្ដាលនៅក្រោយពេលអ្នកទៅដល់ប្រទេសជប៉ុនបានដោយរលូន។
◇ ករណីប្រឡងមិនជាប់
សូមអ្នកសិក្សាហ៊ីរ៉ាហ្កាណា/កាតាកាណា និងទទួលការប្រឡងរហូតដល់អ្នកប្រឡងជាប់។
យើងនឹងជូនដំណឹងអំពីURLសម្រាប់ការប្រឡងលើកទី2 ស្របពេលជាមួយនឹងការជូនដំណឹងអំពី
លទ្ធផល។ នៅក្នុងសេចក្ដីណែនាំអំពីការសិក្សា យើងក៏ណែនាំអំពីមធ្យោបាយសិក្សាហ៊ីរ៉ាហ្កាណា/កាតាកាណាផងដែរ។
6. ចំណុចប្រុងប្រយ័ត្ននិងចំណុចហាមឃាត់
- ជាគោលការណ៍ សូមអនុវត្តការប្រឡងក្រោមការត្រួតពិនិត្យពីបុគ្គលក្រៅពីអ្នកទទួលការប្រឡង
នៅក្នុងបន្ទប់ប្រជុំរបស់សហគ្រាសចាត់តាំងជាដើម។
ករណីដែលចាំបាច់ត្រូវអនុវត្តនៅគេហដ្ឋានជាដើមរបស់អ្នកហាត់ការដោយខានពុំបាន ដាច់ខាតសូមធានាអោយមានការឆ្លើយទៅនឹងសំណួរដោយអ្នកហាត់ការតែម្នាក់ឯង។ - ហាមឃាត់ជាដាច់ខាតចំពោះការលួចចម្លង។
- សូមអ្នកកុំផ្អាកសម្លេងជាបណ្ដោះអាសន្ន ឬ ចាក់សម្លេងម្ដងហើយម្ដងទៀត។
- ករណីសំណួរមានលក្ខណៈពិបាកខ្លាំងពេក ហើយអ្នកមិនអាចឆ្លើយរហូតដល់ចុងក្រោយបាន
សូមអ្នកបញ្ចប់ការប្រឡង រួចផ្ញើក្រដាសចម្លើយត្រឹមសំណួរដែលអ្នកអាចឆ្លើយបាន។
អាសយដ្ឋានទំនាក់ទំនង
ផ្នែកគម្រោងសកល មជ្ឈមណ្ឌលអប់រំភាសាជប៉ុន (JLTC)
ទូរស័ព្ទ:+81-3-3888-8250 ទូរសារ:+81-3-3888-8264