ការសិក្សាភាសាជប៉ុនមុនពេលទៅប្រទេសជប៉ុន

ជូនចំពោះអ្នកដែលនឹងចូលរួមនៅក្នុង J6W/J13W

 
សូមអ្នកអនុវត្តការសិក្សាភាសាជប៉ុនដោយខ្លួនឯងរៀងៗខ្លួនមុនពេលទៅប្រទេសជប៉ុន
(ចំណុច1ខាងក្រោម)។ ម្យ៉ាងទៀត សូមអ្នកប្រឡងជាប់នៅក្នុងការប្រឡងហ៊ីរ៉ាហ្កាណា/កាតាកាណាAOTS
(ចំណុច2ខាងក្រោម)។ សូមអ្នកអានខ្លឹមសារខាងក្រោមដោយយកចិត្តទុកដាក់
និងសូមអនុវត្តការសិក្សាភាសាជប៉ុនមុនពេលទៅប្រទេសជប៉ុន។

1. សូមអ្នកសិក្សាភាសាជប៉ុនងាយៗទុកជាមុនកុំខានអោយសោះមុនពេលទៅប្រទេសជប៉ុន(ចាំបាច់សម្រាប់ទាំងអស់គ្នា)

ដើម្បីអាចចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលនៅប្រទេសជប៉ុនដោយរលូន
សូមអ្នកចាប់ផ្ដើមការសិក្សាភាសាជប៉ុនងាយៗចាប់តំាងពីពេលនេះទៅ។
នៅក្នុងវគ្គបណ្ដុះបណ្ដាលភាសាជប៉ុនក្រោយពេលទៅដល់ប្រទេសជប៉ុន
អ្នកនឹងអាចប្រើប្រាស់ពេលវេលាច្រើនសម្រាប់ការអនុវត្តការសន្ទនាជាដើម
ដើម្បីទទួលបានការសិក្សាដែលមានប្រសិទ្ធភាព។

ទៅកាន់ទំព័រពិនិត្យកម្រិតភាសាជប៉ុននិងណែនាំខ្លឹមសារមេរៀនភាសាជប៉ុនតាមអ៊ីនធឺណិត

2. សូមអ្នកប្រឡងជាប់នៅក្នុងការប្រឡងហ៊ីរ៉ាហ្កាណា/កាតាកាណាAOTS (ចាំបាច់សម្រាប់ទាំងអស់គ្នា)

នៅមុនពេលអ្នកទៅប្រទេសជប៉ុន នឹងមានការប្រឡងហ៊ីរ៉ាហ្កាណា/កាតាកាណាAOTS*។ ពិន្ទុចាប់ពី
40 ពិន្ទុ (80%) ឡើងទៅ ត្រូវបានចាត់ទុកថាប្រឡងជាប់។ សម្រាប់អ្នកដែលមិនបានប្រឡងជាប់ 
សូមអ្នករំលឹកមេរៀន ដើម្បីទទួលការប្រឡងនៅក្នុងការប្រឡងលើកក្រោយទៀត។

ទោះជាមិនបានប្រឡងជាប់ក៏ដោយ មិនមែនមានន័យថាអ្នកមិនអាចទៅប្រទេសជប៉ុនបាននោះទេ។

ការប្រឡងហ៊ីរ៉ាហ្កាណា/កាតាកាណាAOTSលើកទី1

អាសយដ្ឋានទំនាក់ទំនង

ផ្នែកគម្រោងសកល  មជ្ឈមណ្ឌលអប់រំភាសាជប៉ុន (JLTC)

ទូរស័ព្ទ: +81-3-3888-8250    ទូរសារ: +81-3-3888-8264

Contact Form